គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

សុខភាពមាត់ធ្មេញ:PPM ជាមួយអ្នកជំនាញនៅក្នុងសន្និសីទលើកទី ២៣

កាលបរិច្ឆេទ: ០៩ មេសា ២០២៥ / សុខភាព / Author : ATH Sokren

សមាគមទន្តពេទ្យកម្ពុជា សហការជាមួយសហព័ទ្ធទន្តសាស្ត្រពិភពលោកបានរៀបចំសន្និសីទ និងពិព័រណ៍ទន្តសាស្ត្រលើកទី២៣ ឆ្នាំ ២០២៥ (CDAMEX 2025) រយៈពេលពីរថ្ងៃគឺ ២០-២១ ខែមីនា ឆ្នាំ ២០២៥ ក្នុងរាជធានីភ្នំពេញដោយមានការចូលរួមពីអ្នកជំនាញទន្តសាស្រ្តជាតិ និងអន្តរជាតិជាង ៧០០ នាក់មកពីបណ្តាប្រទេសអាស៊ាន ជប៉ុន កូរ៉េ និងកម្ពុជា។

ប្រធានបទសំខាន់ក្នុងឆ្នាំនេះ គឺផ្តោតជាចម្បងទៅលើ «ដំណើរឆ្ពោះទៅមុខនៃវិស័យទន្តសាស្ត្រលើវិថីឌីជីថលតិចណូឡូជី» យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមទន្តពេទ្យកម្ពុជាសន្និសីទប្រចាំឆ្នាំមួយនេះ គឺជាផ្នែកមួយនៃការចែករំលែកចំណេះដឹងថ្មីៗ ដើម្បីចូលរួមអភិវឌ្ឍនូវជំនាញវេជ្ជជីវផ្នែកទន្តសាស្រ្តពីអ្នកជំនាញមកពីជុំវិញពិភពលោក ស្របពេលនឹងការវិវត្តន៍យ៉ាងឆាប់រហ័សនៃវិស័យបច្ចេកវិទ្យានាពេលបច្ចុប្បន្ន។

អញ្ជើញចូលរួមជាគណៈអធិបតីក្នុងការបើកសន្និសីទ និងពិព័រណ៍ទន្តសាស្ត្រលើកទី២៣ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការ និងជាតំណាងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានមានប្រសាសន៍ថា ការចូលរួមពីវាគ្មិនជាតិ និងអន្តរជាតិល្បីៗ ជាផ្នែកមួយនសចែករំលែកចំណេះដឹង និងបទពិសោធន៍ថ្មីៗ ដល់ក្រុមទន្តពេទ្យកម្ពុជា ជាពិសេសគឺក្មួយៗនិស្សិតទន្តសាស្រ្តតែម្តង។

ឯកឧត្តមសាស្ត្រាចារ្យ បានគូសបញ្ជាក់ទៀតថា វិស័យទន្តសាស្ត្រកម្ពុជា មានការរីកចម្រើនគួរកត់សម្គាល់ តែការចូលរួមរបស់អ្នកប្រកបវិជ្ជាជីវៈ ជំនាញនេះក្នុងផ្នែកសាធារណៈនៅមានកម្រិតនៅឡើយ។ ក្រសួងសុខាភិបាលសូមអំពាវនាវដល់ទន្តពេទ្យជំនាញ និងនិស្សិតទន្តពេទ្យទាំងឡាយ ចូលរួមបម្រើការងារក្នុងផ្នែកសារធារណៈឱ្យបានច្រើន ដើម្បីចូលរួមជាមួយក្រសួងសុខាភិបាល ក្នុងការបម្រើសុខភាពជូនប្រជាជនគ្រប់ស្រទាប់ ពិសេសប្រជាជនងាយរងហានិភ័យ គឺអ្នករស់នៅជនបទផងដែរ។

ក្រៅតែជជែកពិភាក្សាគ្នាពីបច្ចេកវិទ្យា សន្និសីទនេះ ក៏មានការចូលរួមតាំងបង្ហាញពិព័រណ៍ផលិតបរិក្ខារពេទ្យពីក្រុមចំនួន ៩០ ក្រុមហ៊ុនផងដែរដែលក្នុងនោះសហគ្រាសផលិតឱសថប៉េប៉េអឹមតែងតែចូលរួមតាំងលក់ផលិតដែលបម្រើដល់ផ្នែកទន្តសាស្រ្តនេះផងដែរ។ លោកស្រីឱសថការី សូរ សោភា អ្នកគ្រប់គ្រងការផ្សព្វផ្សាយ និងបណ្តុះបណ្តាល ដែលបានចូលរួមក្នុងការតាំងបង្ហាញផលិតផលប៉េប៉េអឹមនាឱកាសនោះបានបញ្ជាក់ថា ក្រុមគ្រូពេទ្យធ្មេញទាំងអស់សុទ្ធតែបានស្គាល់យ៉ាងច្បាស់នូវផលិតផល Septyl, Kinal Ibufort et Spagyl របស់សហគ្រាសផលិតឱសថ PPM ហើយពួកគេបានឆ្លៀតឱកាសទិញផលិតផលរបស់យើងទុកយកទៅប្រើប្រាស់ស្របពេលនឹងមានការប្រមូសិនបញ្ជុះតម្លៃផងដែរ៕